២ កូរិនថូស 13:5-9

២ កូរិនថូស 13:5-9 គកស១៦

ចូរ​អ្នក​រាល់​គ្នា​ពិ‌ចារ‌ណា​មើល​ខ្លួន​ឯង​ទៅ តើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​ជំនឿ​មែន​ឬ​យ៉ាង​ណា។ ចូរ​ល្បង​មើល​ខ្លួន​ឯង​ចុះ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ? ពិត​មែន លើក​លែង​តែ​អ្នក​រាល់​គ្នា​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ប៉ុណ្ណោះ! ខ្ញុំ​សង្ឃឹម​ថា អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​មិន​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង​ល​ឡើយ។ ប៉ុន្តែ យើង​អធិស្ឋាន​ដល់​ព្រះ សូមកុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​អ្វី​ឡើយ មិន​មែន​ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​គួរ​នោះ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ ទោះ​ជា​មើល​ទៅ​ហាក់​ដូច​ជា​យើង​បាន​ធ្លាក់​ចេញ​ពី​ការ​ល្បង‌ល​ក៏​ដោយ។ ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្តី​ពិត​បាន​ឡើយ គឺ​ធ្វើ​បាន​តែ​អ្វី​ដែល​សម្រាប់​សេចក្តី​ពិត​ប៉ុណ្ណោះ។ ព្រោះ​យើង​មាន​អំណរ នៅ​ពេល​ណា​យើង​ខ្សោយ ហើយ​អ្នក​រាល់​គ្នា​រឹង​មាំ។ យើង​អធិស្ឋាន​សូម​សេចក្តី​នេះ​ទៀត គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍។