២ កូរិនថូស 11:23-29

២ កូរិនថូស 11:23-29 គកស១៦

តើ​គេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ​ឬ? ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឆ្កួត​ទៅ​ចុះ​ថា ខ្ញុំ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត។ ខ្ញុំ​ធ្វើ​ការ​នឿយ​ហត់​លើស​ជាង​គេ ខ្ញុំ​ជាប់​គុក​ច្រើន​ជាង​គេ ខ្ញុំ​ត្រូវ​រំពាត់​ហួស​ប្រមាណ ហើយ​សឹង​តែ​នឹង​ស្លាប់​ជា​ច្រើន​លើក។ សាសន៍​យូដា​បាន​វាយ​ខ្ញុំ​សែ​សិប​រំពាត់​ខ្វះ​មួយ ចំនួន​ប្រាំ​ដង ។ គេ​វាយ​ខ្ញុំ​នឹង​ដំបង​បី​ដង គេ​ចោល​ខ្ញុំ​នឹង​ថ្ម​ម្ដង ខ្ញុំ​ត្រូវ​លិច​សំពៅ​ម្តង ខ្ញុំ​អណ្ដែត​នៅ​ក្នុង​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់។ ជា​ញឹក​ញាប់ ពេល​ធ្វើ​ដំណើរ ខ្ញុំ​ជួប​នឹង​គ្រោះ​ថ្នាក់​នៅ​តាម​ទន្លេ គ្រោះ​ថ្នាក់​ដោយ​ចោរ​ប្លន់ គ្រោះ​ថ្នាក់​ដោយ​សាសន៍​របស់​ខ្ញុំ គ្រោះ​ថ្នាក់​ដោយ​សាសន៍​ដទៃ គ្រោះ​ថ្នាក់​ក្នុង​ទី​ក្រុង គ្រោះ​ថ្នាក់​ក្នុង​ទី​រហោ‌ស្ថាន គ្រោះ​ថ្នាក់​នៅ​ក្នុង​សមុទ្រ គ្រោះ​ថ្នាក់​ដោយ​ពួក​បង‌ប្អូន​ក្លែង‌ក្លាយ។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទាំង​នឿយ​លំបាក ត្រូវ​អត់​ងងុយ​ជា​ញឹក​ញាប់ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​អាហារ​ជា​ញឹក​ញាប់ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ទៀត​ផង។ ក្រៅ​ពី​ការ​ទាំង​នេះ មាន​បន្ទុក​រាល់​ថ្ងៃ​គ្រប​សង្កត់​ខ្ញុំ ដោយ​គិត​ដល់​ក្រុម​ជំនុំ​ទាំង​អស់។ អ្នក​ណា​ដែល​ខ្សោយ តើ​ខ្ញុំ​មិន​ខ្សោយ​ទេ​ឬ? អ្នក​ណា​ដែល​គេ​ធ្វើ​ឲ្យ​ជំពប់​ដួល តើ​ខ្ញុំ​មិន​ឈឺ​ឆ្អាល​ទេ​ឬ?

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 11:23-29