២ របាក្សត្រ 27
27
រាជ្យរបស់ព្រះបាទយ៉ូថាម
1កាលព្រះបាទយ៉ូថាមឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំព្រះវស្សាហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ មាតាទ្រង់ព្រះនាមថាយេរូសា ជាបុត្រីសាដុក។ 2ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្ដីដែលព្រះបាទអូសៀសជាបិតាបានធ្វើដែរ តែទ្រង់មិនបានយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាទេ ឯបណ្ដាជន គេនៅតែប្រព្រឹត្តខូចអាក្រក់នៅឡើយ។ 3ទ្រង់ធ្វើទ្វារខាងលើរបស់ព្រះវិហាររបស់ព្រះយេហូវ៉ា ក៏សង់កំផែងអូផែលឡើងជាច្រើន។ 4មួយទៀត ទ្រង់សង់ទីក្រុងខ្លះនៅស្រុកភ្នំយូដា ហើយនៅក្រុងព្រៃ ទ្រង់ក៏សង់បន្ទាយ និងប៉មផង។ 5ទ្រង់ក៏ច្បាំងឈ្នះស្តេចនៃពួកកូនចៅអាំម៉ូន ហើយនៅឆ្នាំនោះ ពួកកូនចៅអាំម៉ូនក៏ថ្វាយប្រាក់មួយរយហាប ស្រូវភោជ្ជសាលីមួយម៉ឺនរង្វាល់ និងស្រូវឱកមួយម៉ឺនរង្វាល់ដល់ទ្រង់។ ដល់ឆ្នាំទីពីរ ហើយទីបី គេក៏ថ្វាយប៉ុណ្ណោះដល់ទ្រង់ទៀត។ 6ដូច្នេះ យ៉ូថាមមានកម្លាំងកាន់តែខ្លាំងឡើង ព្រោះទ្រង់បានរៀបផ្លូវឲ្យត្រឹមត្រូវនៅចំពោះព្រះយេហូវ៉ាជាព្រះនៃទ្រង់។ 7រីឯកិច្ចការផ្សេងទៀតពីព្រះបាទយ៉ូថាម និងចម្បាំងរបស់ទ្រង់ ហើយអំពើទាំងប៉ុន្មានរបស់ទ្រង់ នោះបានកត់ទុកក្នុងសៀវភៅ ជារឿងពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ។ 8ពេលទ្រង់ឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃប្រាំព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់ប្រាំមួយឆ្នាំ។ 9ព្រះបាទយ៉ូថាមផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអ័ហាសជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 27: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies