២ របា‌ក្សត្រ 20:1-4

២ របា‌ក្សត្រ 20:1-4 គកស១៦

ក្រោយការ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​ព្រះ​បាទ​យេ‌ហូសា‌ផាត។ មាន​ពួក​អ្នក​នាំ​សារមក​ទូល​ព្រះ​បាទ​យេ‌ហូសា‌ផាត​ថា៖ «មាន​កង‌ទ័ព​យ៉ាង​សន្ធឹកពី​ស្រុកអេដុម មក​ទាស់​នឹងព្រះ​ករុណា មក​ពី​នាយ​សមុទ្រ ហើយ​មើល៍ គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ» (នោះ​គឺ ស្រុក​អេន-កេឌី)។ ព្រះ​បាទ​យេ‌ហូសា‌ផាត​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។