២ របា‌ក្សត្រ 15:1-2

២ របា‌ក្សត្រ 15:1-2 គកស១៦

គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​អ័សារា ជា​កូន​អូដេឌ ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។