បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។ អ្នករាល់គ្នា និងព្រះផងដែរជាស្មរបន្ទាល់ អំពីរបៀបដែលយើងប្រព្រឹត្តចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺយើងប្រព្រឹត្តដោយបរិសុទ្ធ សុចរិត និងឥតកន្លែងបន្ទោសបាន ដូចអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តនឹងអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកនឹងកូន ដោយទូន្មាន និងលើកទឹកចិត្ត ហើយសូមឲ្យអ្នករាល់គ្នារស់នៅឲ្យស័ក្តិសមនឹងព្រះ ដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះរាជ្យ និងក្នុងសិរីល្អរបស់ព្រះអង្គ។ ហេតុនេះហើយបានជាយើងអរព្រះគុណដល់ព្រះជានិច្ច ព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលយើងប្រកាសដល់អ្នករាល់គ្នា អ្នករាល់គ្នាមិនបានទទួលយក ទុកដូចជាពាក្យរបស់មនុស្សទេ គឺបានទទួលតាមភាពពិតជាព្រះបន្ទូលរបស់ព្រះ ដែលព្រះបន្ទូលនេះកំពុងធ្វើការក្នុងអ្នករាល់គ្នាជាអ្នកជឿ។ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានយកតម្រាប់តាមក្រុមជំនុំរបស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវនៅស្រុកយូដា ព្រោះអ្នករាល់គ្នាបានរងទុក្ខលំបាកដូចគ្នា ដោយសារដៃជនរួមជាតិរបស់ខ្លួន ដូចជាក្រុមជំនុំទាំងនោះបានរងទុក្ខ ដោយសារសាសន៍យូដាដែរ
អាន ១ ថែស្សាឡូនីច 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ថែស្សាឡូនីច 2:9-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ