១ ថែស្សាឡូនីច 2:13-16

១ ថែស្សាឡូនីច 2:13-16 គកស១៦

ហេតុ​នេះ​ហើយ​បាន​ជា​យើង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ជា‌និច្ច ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​យើង​ប្រកាស​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​បាន​ទទួល​យក ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​បាន​ទទួល​តាម​ភាព​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ ដែល​ព្រះ‌បន្ទូល​នេះ​កំពុង​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា​ជា​អ្នក​ជឿ។ ដ្បិត​បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​បានយក​តម្រាប់​តាម​ក្រុម​ជំនុំ​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​នៅ​ស្រុក​យូដា ព្រោះ​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​លំបាក​ដូច​គ្នា ដោយ​សារ​ដៃ​ជន​រួម​ជាតិ​របស់​ខ្លួន ដូច​ជា​ក្រុម​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ ដោយ​សារ​សាសន៍​យូដា​ដែរ គេ​បាន​សម្លាប់​ព្រះ‌អម្ចាស់‌យេស៊ូវ និង​ពួក​ហោរា ព្រម​ទាំង​បណ្តេញពួក​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​ទេ ហើយ​គេ​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់ គេ​បាន​រាំង​រា​យើង​មិន​ឲ្យ​ប្រកាស​ប្រាប់​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​ទេ គឺ​គេ​បំពេញ​តែ​អំពើ​បាប​របស់​គេ​ជា‌និច្ច តែ​ទី​បំផុត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​ធ្លាក់​មក​លើ​គេ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ ថែស្សាឡូនីច 2:13-16