ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅថា៖ «សាំយូអែល! សាំយូអែលអើយ!» សាំយូអែលឆ្លើយថា៖ «បាទ!» រួចក៏រត់ទៅរកលោកអេលី សួរថា៖ «ខ្ញុំមកហើយ លោកមានការអី?» តែលោកអេលីឆ្លើយទៅថា៖ «ខ្ញុំមិនបានហៅឯងទេ ទៅដេកវិញទៅ» សាំយូអែលក៏ទៅដេកវិញ។ ព្រះយេហូវ៉ាមានព្រះបន្ទូលហៅម្តងទៀត៖ «នែសាំយូអែល» រួចសាំយូអែលក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» តែអេលីឆ្លើយថា៖ «កូនអើយ ខ្ញុំគ្មានហៅឯងទេ ចូរទៅដេកវិញទៅ»។ សាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលរបស់ព្រះអង្គក៏មិនទាន់បានសម្ដែងមកឲ្យដឹងដែរ។ រួចព្រះយេហូវ៉ាហៅម្តងទៀត ជាលើកទីបីថា៖ «នែសាំយូអែលអើយ!» សាំយូអែលក៏ក្រោកឡើង ទៅរកលោកអេលីសួរថា៖ «ខ្ញុំមកហើយ លោកមានការអី» ពេលនោះ លោកអេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ។ លោកក៏ប្រាប់ដល់សាំយូអែលថា៖ «ចូរទៅដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា "បពិត្រ ព្រះយេហូវ៉ាអើយ សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ប្រុងស្តាប់ហើយ"» ដូច្នេះ សាំយូអែលក៏ទៅដេកនៅកន្លែងខ្លួនវិញ។ នៅយប់នោះ ព្រះយេហូវ៉ាយាងមកឈរ ហៅដូចពីមុនថា៖ «សាំយូអែល នែសាំយូអែលអើយ!» សាំយូអែលទូលឆ្លើយថា៖ «សូមព្រះអង្គមានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គប្រុងស្តាប់ហើយ»។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍! យើងរៀបនឹងធ្វើការមួយនៅក្នុងសាសន៍អ៊ីស្រាអែល ដែលនឹងធ្វើឲ្យអស់អ្នកណាដែលឮ ខ្ទរត្រចៀកទាំងសងខាង។
អាន ១ សាំយូអែល 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 3:4-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ