ក្រោយដែលស្ដេចសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល ព្រះអង្គក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅ អាំម៉ូន និងសាសន៍អេដុម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា និងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជានិច្ច។ ទ្រង់ក៏ប្រព្រឹត្តដោយក្លាហាន បានទាំងវាយពួកអាម៉ាឡេក ហើយជួយដោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកទាំងប៉ុន្មានដែលបំផ្លាញគេ។ រីឯបុត្រារបស់ស្ដេចសូល នោះគឺយ៉ូណាថានមួយ យីសវីមួយ និងម៉ាលគី-ស៊ូអាមួយ ឯបុត្រីទាំងពីរអង្គ នោះគឺនាងបងព្រះនាមថាម៉្រាប ហើយប្អូនព្រះនាមថាមីកាល។ ឯជាយារបស់ព្រះអង្គព្រះនាមថាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ព្រះអង្គឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល។ ដ្បិតគីស ដែលជាបិតារបស់សូល ហើយនើរដែលជាឪពុកអ័ប៊ីរនើរ នោះទាំងពីរនាក់ជាកូនអ័បៀល។ នៅអស់មួយជីវិតរបស់សូល នោះចេះតែមានចម្បាំងច្បាំងនឹងពួកភីលីស្ទីនជាខ្លាំង ហើយកាលណាស្ដេចសូលឃើញមនុស្សណាខ្លាំងពូកែ ឬក្លាហាន ស្ដេចក៏យកអ្នកនោះមកក្នុងពលទ័ពរបស់ព្រះអង្គ។
អាន ១ សាំយូអែល 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 14:47-52
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ