ដើម្បីកុំឲ្យបង់ពេលដែលនៅសល់ ហើយរស់នៅខាងសាច់ឈាម តាមតែសេចក្តីប៉ងប្រាថ្នារបស់មនុស្សទៀត គឺតាមព្រះហឫទ័យរបស់ព្រះវិញ។ ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។ ពួកគេងឿងឆ្ងល់ ដែលអ្នករាល់គ្នាមិនចូលរួមនៅក្នុងអំពើខូចអាក្រក់ដ៏ហូរហៀរជាមួយពួកគេ ហើយគេក៏ប្រមាថអ្នករាល់គ្នា។ ប៉ុន្តែ គេនឹងត្រូវឆ្លើយរៀបរាប់ចំពោះព្រះវិញ ដែលព្រះអង្គប្រុងប្រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់។ ហេតុនេះហើយបានជាដំណឹងល្អ បានផ្សាយដល់អស់អ្នកដែលស្លាប់ដែរ ដែលទោះជាបានជាប់ជំនុំជម្រះខាងសាច់ឈាម តាមបែបមនុស្សក៏ដោយ ក៏គេបានរស់ខាងវិញ្ញាណដូចព្រះវិញ។ ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។
អាន ១ ពេត្រុស 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពេត្រុស 4:2-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ