ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។ យើងស្គាល់ព្រះវិញ្ញាណរបស់ព្រះដោយសារសេចក្ដីនេះ គឺអស់ទាំងវិញ្ញាណណាដែលប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម វិញ្ញាណនោះហើយមកពីព្រះ តែវិញ្ញាណណាដែលមិនព្រមប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងព្រះគ្រីស្ទវិញ ជាវិញ្ញាណដែលអ្នករាល់គ្នាបានឮថា កំពុងតែមក ហើយឥឡូវនេះនៅក្នុងលោកីយ៍ស្រាប់។ ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។ ពួកនោះមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីដែលគេនិយាយចេញពីលោកីយ៍ ហើយលោកីយ៍ក៏ស្តាប់គេដែរ។ ឯយើងវិញ យើងមកពីព្រះ ហើយអ្នកណាដែលស្គាល់ព្រះ អ្នកនោះក៏ស្តាប់យើងដែរ តែអ្នកណាដែលមិនមកពីព្រះ អ្នកនោះមិនស្តាប់យើងឡើយ គឺដោយសារសេចក្ដីនេះឯង ដែលយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។
អាន ១ យ៉ូហាន 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ យ៉ូហាន 4:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ