១ យ៉ូហាន 3:9-13

១ យ៉ូហាន 3:9-13 គកស១៦

អស់​អ្នក​ដែល​កើត​ពី​ព្រះ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​របស់​ព្រះ​ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ធ្វើ​បាប​បាន​ឡើយ ព្រោះ​គេ​បាន​កើត​មក​ពី​ព្រះ។ អ្នក​ណា​ជា​កូន​របស់​ព្រះ ហើយ​អ្នក​ណា​ជា​កូន​របស់​អារក្ស ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ហើយអ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន ក៏​មិន​មែន​មក​ពី​ព្រះ​ដែរ។ ដ្បិត​នេះ​ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​ឲ្យ​យើង​ដូច​ជា​កាអ៊ីន ដែល​មក​ពី​មេ​កំណាច ហើយ​បាន​សម្លាប់​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​របស់​ខ្លួន​ដូច្នេះ? ព្រោះ​អំពើ​ដែល​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ ហើយ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុច​រិត។ បង‌ប្អូន​អើយ ប្រសិន‌បើ​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ។

អាន ១ យ៉ូហាន 3