១ កូរិន‌ថូស 15:12-20

១ កូរិន‌ថូស 15:12-20 គកស១៦

ប្រសិន‌បើ​យើង​ប្រកាស​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ម្តេ​ច​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​ដំណឹង​ដែល​យើង​ប្រកាស ឥ​ត​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​ប្រយោជន៍​ដែរ។ យ៉ាង​នោះ ឈ្មោះ​ថា​យើង​ជា​ស្មរ‌បន្ទាល់​ក្លែង​ក្លាយ​ពី​ព្រះ ព្រោះ​យើង​បាន​ធ្វើ​ប​ន្ទា​ល់​ពី​ព្រះ​ថា ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​រស់​ឡើង​វិញ តែ​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌អង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា ឥ​ត​ប្រយោជន៍​សោះ អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​អំពើ​បាប​ដដែល ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ ក៏​បាន​វិនាស​ដែរ។ ប្រសិន‌បើ​យើង​សង្ឃឹម​លើ​ព្រះ‌គ្រីស្ទ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​ក្នុង​ចំណោម​មនុស្ស​ទាំង‌អស់ យើង​វេទនា​ជាង​គេ​បំផុត។ ប៉ុន្តែ ព្រះ‌គ្រីស្ទ​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មែន ជា​ផល​ដំបូង​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ស្លាប់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 15:12-20