១ កូរិន‌ថូស 12:7-11

១ កូរិន‌ថូស 12:7-11 គកស១៦

ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ការ​សម្ដែង​របស់​ព្រះ‌វិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​រួម ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ‌វិញ្ញា​ណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ចំណេះ​ដឹង តាម​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​អំណោយ‌ទាន​នៃ​ការ​ប្រោស​ឲ្យ​ជា ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។ ប៉ុន្ដែ គឺ​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ ទាំង​ចែក​ឲ្យ​ម្នាក់ៗ​រៀងៗខ្លួន តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 12:7-11