១ កូរិន‌ថូស 11:7-12

១ កូរិន‌ថូស 11:7-12 គកស១៦

សម្រាប់​បុរស​វិញ មិន​គួរ​ពាក់​អ្វី​លើ​ក្បាល​ទេ ព្រោះ​ខ្លួន​ជា​រូប​អង្គ និង​ជាសិរី‌ល្អរបស់​ព្រះ តែ​ស្ត្រី​ជាសិរី‌ល្អរបស់​បុរស។ ដ្បិត​ព្រះ​មិន​បាន​បង្កើត​បុរស​ចេញ​ពី​ស្ត្រី​មក​ទេ គឺ​ស្ត្រី​ចេញ​ពី​បុរស ហើយ​ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ។ ហេតុ​នេះ​បាន​ជា​ស្ត្រី​គួរ​តែ​មាន​សញ្ញា​សម្គាល់​ពី​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​របស់​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា។ ក៏​ប៉ុន្តែ នៅ​ក្នុង​ព្រះ‌អម្ចាស់ ស្រ្ដី​ត្រូវ​ការ​បុរស​ជា​ចាំ​បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំ​បាច់​ដែរ ដ្បិត​ដូច​ដែល​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ តែ​អ្វីៗ​ទាំង‌អស់​មក​ពី​ព្រះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 11:7-12