១ កូរិន‌ថូស 10:23-33

១ កូរិន‌ថូស 10:23-33 គកស១៦

អ្នក​និយាយ​ថា៖ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង‌អស់​បាន» តែ​មិន​មែន​គ្រប់​ការ​ទាំង‌អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង‌អស់» តែ​មិន​មែន​គ្រប់​ការ​ទាំង‌អស់​សុទ្ធ​តែ​ស្អាង​ចិត្ត​នោះ​ឡើយ។ កុំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ត្រូវ​ស្វែង​រក​ប្រយោជន៍​ដល់​អ្នក​ដទៃ​វិញ។ ចូរ​បរិ‌ភោគ​អ្វីៗ​ទាំង‌អស់​ដែល​គេ​ល​ក់​នៅ​ទី​ផ្សារ​ចុះ មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​តែ​ខ្លាច​ខុស​នឹង​មន​សិការ​នោះ​ឡើយ ដ្បិត​ផែនដី និង​អ្វីៗ​ទាំង‌អស់​នៅ​លើ​ផែនដី ជា​របស់​ព្រះ‌អម្ចាស់ ប្រសិន‌បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​អ្នក​ទៅ​ពិសា​បាយ ហើយ​អ្នក​ចង់​ទៅ​ដែរ ចូរ​បរិ‌ភោគ​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​តែ​ខ្លាច​ខុស​នឹង​មន​សិការ​នោះ​ឡើយ។ ប៉ុន្តែ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​ថា៖ «ម្ហូប​នេះ​ជា​សំណែន» សូម​កុំ​បរិ‌ភោគ​ឡើយ ព្រោះ​ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់ និង​ដោយ​យល់​ដល់​មន‌សិការ ខ្ញុំ​និយាយ​នេះ​មិន​មែន​សំដៅ​លើ​មន​សិការ​របស់​អ្នក​ទេ គឺ​មន‌សិការ​របស់​អ្នក​ដទៃ។ ហេតុ​អ្វី​បាន​ជា​មន​សិការ​របស់​អ្នក​ដទៃ​កំណត់​សេរីភាព​របស់​ខ្ញុំ​ដូច្នេះ? បើ​ខ្ញុំ​ទទួល​ទា​ន​ដោយ​អរ​ព្រះ‌គុណ ហេតុ​អ្វី​បាន​ជា​គេ​ប្រកាន់​ទោស​ខ្ញុំ ដោយ​ព្រោះ​អ្វី​ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​រួច​ហើយ​នោះ? ដូច្នេះ ទោះ​បើ​អ្នក​បរិ‌ភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង‌អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ។ កុំ​ធ្វើ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា ដល់​សាសន៍​ក្រិក ឬ​ក្រុម​ជំនុំ​របស់​ព្រះ​ឡើយ ឯ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គា​ប់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​គ្រប់​កិច្ច‌ការ​ទាំង‌អស់ ខ្ញុំ​មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ស្វែង​រក​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ កូរិន‌ថូស 10:23-33