ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីតែមួយទាំងអស់គ្នា កុំឲ្យមានការបាក់បែកក្នុងចំណោមអ្នករាល់គ្នាឡើយ ត្រូវរួបរួមគ្នា ដោយមានចិត្តមានគំនិតតែមួយ។ ដ្បិតបងប្អូនអើយ ខ្ញុំបានឮអ្នកផ្ទះរបស់នាងខ្លូអេប្រាប់ខ្ញុំថា មានការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា។ គឺអ្នករាល់គ្នាម្នាក់ៗនិយាយថា៖ «ខ្ញុំជារបស់លោកប៉ុល» ខ្លះថា៖ «ខ្ញុំជារបស់លោកអ័ប៉ុឡូស» ឬ «ខ្ញុំជារបស់លោកកេផាស» ឬ «ខ្ញុំជារបស់ព្រះគ្រីស្ទ»។
អាន ១ កូរិនថូស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 1:9-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ