ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីតែមួយទាំងអស់គ្នា កុំឲ្យមានការបាក់បែកក្នុងចំណោមអ្នករាល់គ្នាឡើយ ត្រូវរួបរួមគ្នា ដោយមានចិត្តមានគំនិតតែមួយ។ ដ្បិតបងប្អូនអើយ ខ្ញុំបានឮអ្នកផ្ទះរបស់នាងខ្លូអេប្រាប់ខ្ញុំថា មានការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា។ គឺអ្នករាល់គ្នាម្នាក់ៗនិយាយថា៖ «ខ្ញុំជារបស់លោកប៉ុល» ខ្លះថា៖ «ខ្ញុំជារបស់លោកអ័ប៉ុឡូស» ឬ «ខ្ញុំជារបស់លោកកេផាស» ឬ «ខ្ញុំជារបស់ព្រះគ្រីស្ទ»។ តើព្រះគ្រីស្ទបានបាក់បែកឬ? តើប៉ុលត្រូវគេឆ្កាងសម្រាប់អ្នករាល់គ្នាឬ? ឬមួយអ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងនាមប៉ុល? ខ្ញុំអរព្រះគុណព្រះ ដែលខ្ញុំមិនបានជ្រមុជទឹកឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា លើកលែងតែគ្រីសប៉ុល និងកៃយុសប៉ុណ្ណោះ ដើម្បីកុំឲ្យអ្នកណាម្នាក់និយាយថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំ។ (ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកឲ្យពួកផ្ទះស្ទេផាណាសដែរ លើសពីនោះ ខ្ញុំមិនដឹងថាខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាទៀតទេ)។ ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ តែមិនមែនដោយប្រាជ្ញាឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាអសារឥតការ។
អាន ១ កូរិនថូស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ កូរិនថូស 1:10-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ