១ របា‌ក្សត្រ 9

9
1គេ​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវ‌តារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល។ បន្ទាប់​មក ពួក​យូដា​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។ 2រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធី‌និម។
ក្រុងយេរូសាឡិម​បន្ទាប់​ពី​ការនិរទេស
3កូន​ចៅ​យូដា កូន​ចៅ​បេនយ៉ាមីន កូន​ចៅ​អេប្រាអិម និង​កូន​ចៅ​ម៉ាណា‌សេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម។ 4ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា មាន​អ៊ូថាយ ជា​កូន​អាំមី‌ហ៊ូត ដែល​ជា​កូន​អំរី អំរី​ជា​កូន​អ៊ីមរី អ៊ីមរី​ជា​កូន​បានី។ 5ក្នុង​ពួក​ស៊ីឡូរ មាន​អ័សា‌យ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់។ 6ក្នុង​ពួក​កូន​សេរ៉ាស នោះ​មាន​យេអួល និង​ពួក​បង‌ប្អូន​គាត់ ទាំង​អស់​មាន​ប្រាំមួយ​រយ​កៅសិប​នាក់។ 7ក្នុង​ពួក​កូន​ចៅ​បេនយ៉ាមីន នោះ​មាន​សាលូវ ជា​កូន​មស៊ូ‌ឡាម ជា​កូន​ហូដា‌វា ជា​កូន​ហាសេ‌នួរ 8ព្រម​ទាំង​យីបនេ‌យ៉ា ជា​កូន​យេរ៉ូ‌ហាំ និង​អេឡា ជា​កូន​អ៊ូស៊ី ដែល​ជា​កូន​មីករី មីករី​ជា​កូន​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​សេផា‌ធា សេផាធា​ជា​កូន​រេហួល រេហួល​ជា​កូន​យីបនី‌យ៉ា 9និង​ពួក​បង‌ប្អូន​គេ តាម​ពូជ​តំណ​គេ​រៀង​ខ្លួន ទាំង​អស់​មាន​ប្រាំបួន​រយ​ហាសិប​ប្រាំមួយ​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ជំនួរ​វង្ស​ឪពុក​គេ​រៀង​ខ្លួន។
គ្រួសារ​ពួក​សង្ឃ
10ក្នុង​ពួក​សង្ឃ នោះ​មាន​យេដា‌យ៉ា យេហូ‌យ៉ារីប យ៉ាគិន 11អ័សារា​ជា​កូន​របស់​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​សាដុក សាដុក​ជា​កូន​មេរ៉ា‌យ៉ូត មេរ៉ាយ៉ូត​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ 12ព្រម​ទាំង​អ័ដាយ៉ា​ជា​កូន​យេរ៉ូ‌ហាំ ដែល​ជា​កូន​ផាស‌ហ៊ើរ ផាសហ៊ើរ​ជា​កូន​ម៉ាលគា ហើយ​មាន​ម្អាសាយ​ជា​កូន​អ័ឌី‌អែល ដែល​ជា​កូន​យ៉ាសេ‌រ៉ា យ៉ាសេរ៉ា​ជា​កូន​មស៊ូ‌ឡាម មស៊ូឡាម​ជា​កូន​មស៊ីលេ‌មីត មស៊ីលេមីត​ជា​កូន​អ៊ីមមើរ 13និង​បង‌ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​មួយ​ពាន់​ប្រាំពីរ​រយ​ហុកសិប​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌ដំណាក់​របស់​ព្រះ។
ក្រុម​គ្រួសារ​លេវី
14ក្នុង​ពួក​លេវី មាន​សេម៉ា‌យ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រីកាម អាសរីកាម​ជា​កូន​ហា‌សាប‌យ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី 15ព្រម​ទាំង​បាកបា‌ការ ហេរេស កាឡាល និង​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​ស៊ីកគ្រី ស៊ីកគ្រី​ជា​កូន​អេសាភ 16ហើយ​អូបា‌ឌា​ជា​កូន​សេម៉ា‌យ៉ា ដែល​ជា​កូន​កាឡាល កាឡាល​ជា​កូន​យេឌូថិន ហើយ​មាន​បេរេ‌គា​ជា​កូន​អេសា ដែល​ជា​កូន​អែល​កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូ‌ផា។
17ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ី‌ម៉ាន និង​បង‌ប្អូន​គេ សាលូម​ជា​មេ​ដឹក​នាំ។ 18ពី​ដើម​មក អ្នក​ទាំង​នោះ​តែង​តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី។ 19សាលូម​ជា​កូន​កូរេ ដែល​ជា​កូន​អេបៀ‌សាប់ អេបៀសាប់​ជា​កូន​កូរេ និង​ពួក​បង‌ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើការ‌ងារ​នៃ​ពួក​ឆ្មាំ​ទ្វារ​ត្រសាល។ ឯ​បុព្វ‌បុរស​គេ​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ។ 20ភីនេ‌ហាស ជា​កូន​អេលា‌សារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​បាន​គង់​ជា‌មួយ​គាត់។ 21ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​ត្រសាល​ជំនុំ។ 22អស់​អ្នក​ទាំង​នេះ ដែល​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​ពីរ​រយ​ដប់ពីរ​នាក់ បាន​រាប់​តាម​ពង្សាវ‌តារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល​ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ។ 23ដូច្នេះ ពួកគេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោ‌សថ តាម​លំដាប់​វេន។ 24មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​បួន​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង 25ហើយ​ពួក​បង‌ប្អូន​គេ ដែល​នៅ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា‌មួយ​ម្តងៗ​អស់​ប្រាំពីរ​ថ្ងៃ 26ដ្បិត​ពួក​លេវី​ទាំង​បួន​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​របស់​គេ និង​ត្រួត​លើ​បន្ទប់ ហើយ​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។ 27គេ​មាន​ទី​អាស្រ័យ​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​របស់​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។
28មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ​ដែល​សម្រាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​វេលា។ 29មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង​ឲ្យ​ត្រួត​មើល​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង កំញាន និង​គ្រឿង​ក្រអូប​ផង។ 30មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប។ 31ឯ​ម៉ាធិ‌ធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចម្អិន​ក្នុង​ជើង​ក្រាន 32ហើយ​បង‌ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សម្រាក។
33ឯ​ពួក​អ្នក​ចម្រៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ។ 34នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវ‌តារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។
រាជវង្សរបស់ស្ដេច​សូល
35ឯ​យេហ៊ី‌អែល ជា​អ្នក​តាំង​ក្រុង​គីបៀន រស់​នៅ​ក្នុង​ទី​ក្រុង​នោះ ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា។ 36កូន​ច្បង គឺ​អាបដូន បន្ទាប់​មក ស៊ើរ គីស បាល នើរ ណាដាប 37កេដោរ អ័ហ៊ីយ៉ូរ សាការី និង​មីកឡូត 38ហើយ​មីកឡូត​បង្កើត​សាំម៉ា ពួក​អ្នក​ទាំង​នោះ​បាន​រស់​នៅ​ជា‌មួយ​បង‌ប្អូន​គេ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ។ 39នើរ​បង្កើត​គីស គីស​បង្កើត​សូល សូល​បង្កើត​យ៉ូណា‌ថាន ហើយ​ម៉ាលគី-ស៊ូអា អ័ប៊ី‌ណាដាប់ និង​អែស-បាល 40កូន​របស់​យ៉ូណា‌ថាន គឺ​មេរីប-បាល មេរីបបាល​បង្កើត​មីកា។ 41កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា និង​អ័ហាស ។ 42ឯ​អ័ហាស​បង្កើត​យ៉ារ៉ា យ៉ារ៉ា​បង្កើត​អ័លេ‌មេត អាស‌ម៉ាវែត និង​ស៊ីមរី ស៊ីមរី​បង្កើត​ម៉ូសា។ 43ម៉ូសា​បង្កើត​ប៊ីនា ហើយ​ប៊ីនា​មាន​កូន​ឈ្មោះ​រេផា‌យ៉ា រេផា‌យ៉ា​មាន​កូន​ឈ្មោះ​អេលា‌សារ និង​អេលា‌សារ​មាន​កូន​ឈ្មោះ​អ័សេល។ 44អ័សេល​មាន​កូន​ប្រុស​ប្រាំមួយ​នាក់ ឈ្មោះ​របស់​គេ គឺ​អាសរី‌កាម បូករូវ អ៊ីស‌ម៉ា‌អែល ស្អារា អូបា‌ឌា និង​ហាណាន អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័សេល។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល