ណាពីសាការីយ៉ា 2
2
និមិត្តហេតុអស្ចារ្យអំពីខ្សែរង្វាស់
1ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។ 2ខ្ញុំសួរបុរសនោះថា អ្នកអញ្ជើញទៅណា។ គាត់តបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ 3ពេលនោះ ម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានម៉ាឡាអ៊ីកាត់មួយនាក់ទៀតមកជួប 4ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។ 5រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏នឹងទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អុលឡោះហៅអ្នកជាប់ជាឈ្លើយត្រឡប់មកវិញ
6«យើងបានកំចាត់កំចាយអ្នករាល់គ្នា
ទៅតាមទិសទាំងបួន!
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់
រត់ចាកចេញពីស្រុកខាងជើងមក!
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
7ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅ
ក្នុងស្រុកបាប៊ីឡូនអើយ
ចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។
8 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ
ប្រាប់ប្រជាជាតិនានា
ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា:
«អ្នកណាប៉ះពាល់អ្នករាល់គ្នា
ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។
9យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះ
ពួកគេនឹងក្លាយទៅជាឈ្លើយ
នៃពួកទាសកររបស់ខ្លួន»
ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ពិតជាបានចាត់ខ្ញុំឲ្យមកមែន។
10«ប្រជាជននៃក្រុងស៊ីយ៉ូនអើយ
ចូរស្រែកហ៊ោដោយអំណរ!
ចូរសប្បាយរីករាយឡើង!
ដ្បិតយើងមករកអ្នកហើយ
យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!»
- នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
11«នៅថ្ងៃនោះ ប្រជាជាតិជាច្រើន
នឹងជំពាក់ចិត្តលើយើង ជាអុលឡោះតាអាឡា
ហើយធ្វើជាប្រជារាស្ត្ររបស់យើង
តែយើងនឹងស្ថិតនៅជាមួយអ្នក»។
ពេលនោះ អ្នកនឹងទទួលស្គាល់ថា
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
បានចាត់ខ្ញុំឲ្យមករកអ្នក។
12 អុលឡោះតាអាឡានឹងយកស្រុកយូដា
ធ្វើជាទឹកដីរបស់ទ្រង់ផ្ទាល់
ក្នុងទឹកដីដ៏វិសុទ្ធ
ទ្រង់នឹងជ្រើសរើសក្រុងយេរូសាឡឹម
ដូចពីមុន។
13សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់
ចំពោះអុលឡោះតាអាឡា
ដ្បិតទ្រង់ក្រោកឡើង ហើយចេញពី
ដំណាក់ដ៏វិសុទ្ធរបស់ទ្រង់។
ទើបបានជ្រើសរើសហើយ៖
ណាពីសាការីយ៉ា 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.