ណាពីយេរេមា 45
45
ណាពីយេរេមាសំរាលទុក្ខលោកបារូក
1នៅឆ្នាំទីបួននៃរជ្ជកាលស្តេចយេហូយ៉ាគីម បុត្ររបស់ស្តេចយ៉ូសៀស ជាស្ដេចស្រុកយូដា លោកបារូក ជាកូនរបស់លោកនេរីយ៉ា សរសេរបន្ទូលទាំងនេះតាមយេរេមាថ្លែងប្រាប់ ទុកក្នុងក្រាំងមួយ។ ពេលនោះយេរេមាមានប្រសាសន៍មកកាន់លោកបារូកថា៖
2«បារូកអើយ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលអំពីអ្នកដូចតទៅ: 3អ្នកពោលថា “ខ្ញុំត្រូវវេទនាហើយ! ដ្បិតអុលឡោះតាអាឡាធ្វើឲ្យខ្ញុំមានទុក្ខកង្វល់ ថែមពីលើការឈឺចាប់ដែលខ្ញុំកំពុងតែមានស្រាប់ ខ្ញុំថ្ងូររហូតដល់អស់កម្លាំង ខ្ញុំមានទុក្ខឥតស្បើយ”។ 4ទ្រង់ឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកំទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។ 5រីឯអ្នក តើអ្នកប្រាថ្នាចង់បានភាពឧត្តុង្គឧត្ដមឬ? កុំមានបំណងដូច្នេះទៀតឡើយ! ដ្បិតយើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់សត្វលោកទាំងមូល - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- តែយើងនឹងឲ្យអ្នកបានរួចជីវិត នៅគ្រប់ទីកន្លែងដែលអ្នកទៅ”»។
ទើបបានជ្រើសរើសហើយ៖
ណាពីយេរេមា 45: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.