សេរី‌ភាព 10:21-23

សេរី‌ភាព 10:21-23 អគត

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ភាព​ងងឹត​អន្ធការ​គ្រប​ដណ្តប់​លើ​ស្រុក​អេស៊ីប គឺ​ភាព​ងងឹត​សូន្យ​សុង មើល​អ្វី​មិន​ឃើញ​ឡើយ»។ ម៉ូសា​លើក​ដៃ​ទៅ​លើ​មេឃ ពេល​នោះ ភាព​ងងឹត​សូន្យ​សុង ក៏​គ្រប​ដណ្តប់​លើ​ស្រុក​អេស៊ីប​ទាំង​មូល​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​រស់​នៅ​មាន​ពន្លឺ។

អាន សេរី‌ភាព 10