និក្ខមនំ 10:21-23

និក្ខមនំ 10:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ ដើម្បី​ឲ្យ​មាន​ងងឹត​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីព្ទ គឺ​ជា​ងងឹត​ដែល​មើល​អ្វី​មិន​ឃើញ​ឡើយ»។ លោក​ក៏​លើក​ដៃ​ទៅ​លើ​មេឃ នោះ​ក៏​មាន​ងងឹត​យ៉ាង​ក្រាស់​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល អស់​រយៈ​ពេល​បី​ថ្ងៃ។ គេ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​សោះ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នោះ គ្មាន​អ្នក​ណា​អាច​ក្រោក​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ឡើយ តែ​កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ​វិញ។

ចែក​រំលែក
អាន និក្ខមនំ 10

និក្ខមនំ 10:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ភាព​ងងឹត​អន្ធការ​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប គឺ​ភាព​ងងឹត​សូន្យ‌សុង មើល​អ្វី​មិន​ឃើញ​ឡើយ»។ លោក​ម៉ូសេ​លើក​ដៃ​ទៅ​លើ​មេឃ ពេល​នោះ ភាព​ងងឹត​សូន្យ‌សុង​ក៏​គ្រប​ដណ្ដប់​លើ​ស្រុក​អេស៊ីប​ទាំង​មូល​អស់​រយៈ​ពេល​បី​ថ្ងៃ។ ក្នុង​អំឡុង​បី​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​មើល​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឃើញ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ចេញ​ពី​កន្លែង​របស់​ខ្លួន​បាន​ដែរ។ រីឯ​តំបន់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​រស់​នៅ​មាន​ពន្លឺ។

ចែក​រំលែក
អាន និក្ខមនំ 10