បទចំរៀង 7
7
1ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយ
ជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះ
ត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូង
ជាស្នាដៃនៃជាងឆ្នៃយ៉ាងជំនាញ
2ផ្ចិតនាងរាងដូចជាកែវក្រពុំ
ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ
ពោះនាងប្រៀបដូចជាគំនរស្រូវសាលី
មានផ្កាកំភ្លឹងដោតជុំវិញ
3ដោះនាងទាំង២ដូចជាកូនក្តាន់២
ដែលជាកូនភ្លោះរបស់មេ១
4កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក
ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន
ដែលនៅជិតទ្វារបាត-រ៉ាប៊ីម
ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
5ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែល
សក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយ
ស្តេចទ្រង់ជាប់ចិត្តដោយដុំសក់នោះ។
6៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អ
ហើយប្រិមប្រិយ គួររីករាយណាស់ហ្ន៎
7កំពស់ឯងដូចជាដើមលម៉ើ
ហើយដោះឯងដូចជាចង្កោមផ្លែលម៉ើ
8អញបានថា អញនឹងឡើងដើមនោះ
អញនឹងចាប់ធាងតោងឡើង
សូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរ
ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី
9នឹងមាត់ឯងក្រអូបដូចជាស្រាទំពាំងបាយជូរយ៉ាងឯក
ដែលហូរចុះទៅដោយស្រួល សំរាប់មាសសំឡាញ់អញ
ក៏ធ្វើឲ្យបបូរមាត់មនុស្សដេកលក់បាននិយាយឡើង។
10៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ
ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់
11ឱស្ងួនសំឡាញ់អើយ សូមមក
យើងនឹងចេញទៅឯវាល
សូមឲ្យយើងស្នាក់នៅតាមភូមិគេ
12យើងនឹងឡើងទៅឯចំការទំពាំងបាយជូរពីព្រលឹម
សូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើង
ឬមានផ្កាហើយឬនៅ
ហើយបើដើមទទឹមកំពុងផ្កាឬទេ
នៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្ដីស្រឡាញ់ថ្វាយទ្រង់
13ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅ
ឱស្ងួនសំឡាញ់ខ្ញុំម្ចាស់អើយ
នៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខ
ទាំងថ្មីនឹងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុក
សំរាប់ទ្រង់។
ទើបបានជ្រើសរើសហើយ៖
បទចំរៀង 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.