កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ ដ្បិតអ្នកដែលស្រឡាញ់ដល់គេ នោះបានធ្វើសំរេចតាមក្រិត្យវិន័យហើយ ពីព្រោះបទដែលថា «កុំឲ្យផិតឲ្យសោះ កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យលោភឲ្យសោះ» ហើយបើមានបញ្ញត្តណាទៀត នោះក៏រួមគ្នាមកក្នុងពាក្យ១ម៉ាត់នេះឯង ដែលថា «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» សេចក្ដីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្ដីស្រឡាញ់ជាកិច្ចសំរេចតាមក្រិត្យវិន័យហើយ។ ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ យប់យូរណាស់ហើយ ថ្ងៃក៏ជិតរះ ដូច្នេះ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្ដីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹកលេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក នឹងឈ្នានីស នោះឡើយ គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្ដីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ។
អាន រ៉ូម 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 13:8-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ