វិវរណៈ 8

8
1កាល​កូន​ចៀម​បក​ត្រា​ទី​៧ នោះ​នៅ​ស្ថាន‌សួគ៌​បាន​ស្ងាត់​ច្រៀប ប្រហែល​ជា​កន្លះ​ម៉ោង 2រួច​ខ្ញុំ​ឃើញ​ទេវតា​ទាំង​៧ ដែល​ឈរ​នៅ​ចំពោះ​ព្រះ ក៏​មាន​ត្រែ​៧​បាន​ប្រគល់​ទៅ​ឲ្យ 3មាន​ទេវតា​១​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​មាន​គ្រឿង​ក្រអូប​ជា​ច្រើន​បាន​ប្រគល់​ឲ្យ​ទេវតា​នោះ ដើម្បី​នឹង​ថ្វាយ​ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ នៅ​លើ​អាសនា​មាស​ដែល​នៅ​មុខ​បល្ល័ង្ក 4នោះ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ផ្សាយ​ឡើង ជា​មួយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ 5រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញ​ដោយ​ភ្លើង​ពី​លើ​អាសនា បោះ​ទៅ​លើ​ផែនដី នោះ​កើត​មាន​សំឡេង ផ្គរ‌លាន់ ផ្លេក‌បន្ទោរ នឹង​កក្រើក​ដី 6រួច​ទេវតា​ទាំង​៧​ដែល​កាន់​ត្រែ​៧​នោះ ក៏​រៀប​នឹង​ផ្លុំ​ឡើង។
7ទេវតា​ទី​១​ក៏​ផ្លុំ​ឡើង នោះ​កើត​មាន​ព្រឹល ហើយ​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​១​ភាគ​ក្នុង​៣​បាន​ឆេះ​អស់​ទៅ ព្រម​ទាំង​ដើម​ឈើ​១​ភាគ​ក្នុង​៣​ដែរ នឹង​ស្មៅ​ទាំង​អស់​ផង។
8ទេវតា​ទី​២​ក៏​ផ្លុំ​ឡើង នោះ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ​ជា​ភ្លើង បាន​បោះ​ទំលាក់​នៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​១​ភាគ​ក្នុង​៣​ក៏​ត្រឡប់​ទៅ​ជា​ឈាម 9ហើយ​អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​១​ភាគ​ក្នុង​៣ ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​១​ភាគ​ក្នុង​៣​ដែរ។
10ទេវតា​ទី​៣​ក៏​ផ្លុំ​ឡើង នោះ​មាន​ផ្កាយ​១​យ៉ាង​ធំ​ធ្លាក់​ចុះ​ពី​លើ​មេឃ ទាំង​ឆេះ​ដូច​ជា​ចន្លុះ ក៏​ធ្លាក់​ទៅ​លើ​អស់​ទាំង​ទន្លេ​១​ភាគ​ក្នុង​៣ ហើយ​នឹង​លើ​អស់​ទាំង​រន្ធ​ទឹក 11ផ្កាយ​នោះ​ឈ្មោះ​ហៅ​ថា «ស្លែង» ហើយ​ទឹក​១​ភាគ​ក្នុង​៣​បាន​ត្រឡប់​ទៅ​ជា​ពុល មាន​មនុស្ស​ជា​ច្រើន​ស្លាប់ ដោយ‌សារ​ទឹក​នោះ ដ្បិត​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។
12ទេវតា​ទី​៤​ក៏​ផ្លុំ​ឡើង នោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ នឹង​ផ្កាយ​ទាំង​ប៉ុន្មាន បាន​ត្រូវ​ងងឹត​ទៅ​១​ភាគ​ក្នុង​៣ នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​១​ភាគ​ក្នុង​៣ ពេល​យប់​ក៏​ដូច្នោះ​ដែរ។
13រួច​ខ្ញុំ​ឃើញ ហើយ​ឮ​សត្វ​ឥន្ទ្រី​ហើរ​កាត់​កណ្តាល​មេឃ ទាំង​បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា វេទនា វេទនា វេទនា​ហើយ ដល់​អស់​មនុស្ស​ដែល​នៅ​ផែនដី ដោយ​ព្រោះ​សូរ​ត្រែ​របស់​ទេវតា​ទាំង​៣ ដែល​រៀប​នឹង​ផ្លុំ​ទៀត។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 8: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល