ទំនុកដំកើង 8
8
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
1ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ
ព្រះនាមទ្រង់ប្រសើរគ្រប់លើផែនដីយ៉ាងណាទៅ
ទ្រង់បានដំកល់សិរីល្អទ្រង់ទុកនៅលើស្ថានសួគ៌
2ទ្រង់បានតាំងឲ្យមានសេចក្ដីសរសើរ
ដោយសារមាត់កូនក្មេង នឹងកូនដែលនៅបៅដោះ
ដោយព្រោះពួកតតាំងនឹងទ្រង់
ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក
បានស្ងៀមនៅ
3កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ
ជាការដែលព្រះហស្តទ្រង់បានធ្វើ
គឺទាំងខែ នឹងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក
4នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ
ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ
5ដ្បិតទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ
ក៏បានបំពាក់សិរីល្អ នឹងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ
6ទ្រង់បានតាំងគេ ឲ្យត្រួតលើអស់ទាំងការនៃព្រះហស្តទ្រង់
ក៏បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ឲ្យនៅក្រោមជើងគេ
7គឺអស់ទាំងចៀម នឹងគោ អើ ទាំងសត្វព្រៃផង
8អស់ទាំងសត្វហើរលើអាកាស នឹងត្រីនៅសមុទ្រ
គឺសត្វផងទាំងពួងដែលហែលនៅផ្លូវទឹក
9ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ
ព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 8: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.