ទំនុកដំកើង 8

8
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ឲ្យ​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​ភ្លេង​គីធីត។
1ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​អើយ
ព្រះ‌នាម​ទ្រង់​ប្រសើរ​គ្រប់​លើ​ផែនដី​យ៉ាង​ណា​ទៅ
ទ្រង់​បាន​ដំកល់​សិរី‌ល្អ​ទ្រង់​ទុក​នៅ​លើ​ស្ថាន‌សួគ៌
2ទ្រង់​បាន​តាំង​ឲ្យ​មាន​សេចក្ដី​សរសើរ
ដោយ‌សារ​មាត់​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ដោះ
ដោយ​ព្រោះ​ពួក​ត‌តាំង​នឹង​ទ្រង់
ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក
បាន​ស្ងៀម​នៅ
3កាល​ណា​ទូលបង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ
ជា​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​ធ្វើ
គឺ​ទាំង​ខែ នឹង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិ‌ស្ឋាន​ទុក
4នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ
ហើយ​កូន​មនុស្ស​ផង ដែល​ទ្រង់​ប្រោស​ដូច្នេះ
5ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ទាប​ជាង​ពួក​ទេវតា​តែ​បន្តិច​ទេ
ក៏​បាន​បំពាក់​សិរី‌ល្អ នឹង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ
6ទ្រង់​បាន​តាំង​គេ ឲ្យ​ត្រួត​លើ​អស់​ទាំង​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់
ក៏​បាន​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ជើង​គេ
7គឺ​អស់​ទាំង​ចៀម នឹង​គោ អើ ទាំង​សត្វ​ព្រៃ​ផង
8អស់​ទាំង​សត្វ​ហើរ​លើ​អាកាស នឹង​ត្រី​នៅ​សមុទ្រ
គឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​ផ្លូវ​ទឹក
9ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​អើយ
ព្រះ‌នាម​ទ្រង់​ប្រសើរ​នៅ​គ្រប់​លើ​ផែនដី​យ៉ាង​ណា​ទៅ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 8: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល