ទំនុកដំកើង 70

70
ទំនុក​ដែល​ស្តេច​ដាវីឌ​បាន​លើក​ឲ្យ​មេ​ភ្លេង សំរាប់​នឹង​រំឭក។
1ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​រួច
ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង
2សូម​ឲ្យ​ពួក​អ្នក​ដែល​ប្រាថ្នា​ជីវិត​ទូលបង្គំ
បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ទុញ‌ទាល់​នៅ
សូម​ឲ្យ​ពួក​អ្នក​ដែល​រីក‌រាយ​ក្នុង​ហេតុ​អាក្រក់
ដែល​កើត​ដល់​ទូលបង្គំ បាន​ត្រូវ​ថយ​ចេញ
ហើយ​អាប់‌យស​ទៅ
3ឯ​ពួក​អ្នក​ដែល​សើច​ឡក​ថា ហាស ហាៗ
នោះ​សូម​ឲ្យ​គេ​ត្រូវ​ថយ​ចេញ
ដោយ​កើត​មាន​សេចក្ដី​ខ្មាស​វិញ
4សូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​បាន​រីក‌រាយ
ហើយ​មាន​សេចក្ដី​អំណរ​ចំពោះ​ទ្រង់
ហើយ​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់
បាន​ពោល​ជានិច្ច​ថា
សូម​ឲ្យ​ព្រះ​បាន​លើក​ដំកើង​ឡើង
5ចំណែក​ទូលបង្គំ មាន​សេចក្ដី​វេទនា
ហើយ​កំសត់​ទុគ៌ត
ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រញាប់​នឹង​មក​ឯ​ទូលបង្គំ
គឺ​ទ្រង់​ជា​ជំនួយ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​ទូលបង្គំ​រួច
ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បង្អង់​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 70: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល