ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំ ដ្បិតទឹកបានហូរចូល ដល់ព្រលឹងនៃទូលបង្គំហើយ ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅ ជាកន្លែងដែលគ្មានទីឈរសោះ ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ ហើយរលកក៏បោកគ្របលើទូលបង្គំ ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំ បំពង់កនៃទូលបង្គំខះហើយ ភ្នែកទូលបង្គំស្រវាំងទៅ ដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។ ៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ នោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវ នឹងទូលបង្គំដោយឥតរឿង គេមានកំឡាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចំកួតរបស់ទូលបង្គំ ឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។ ៙ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃពួកពលបរិវារអើយ សូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាស ដោយព្រោះទូលបង្គំឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យស ដោយព្រោះទូលបង្គំឲ្យសោះ ដ្បិតគឺដោយយល់ដល់ទ្រង់ហើយ បានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀល ហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។ ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិន ទូលបង្គំ ឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់ នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់ នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុង គេនិយាយដើមពីទូលបង្គំ ហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។
អាន ទំនុកដំកើង 69
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 69:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ