ទំនុកដំកើង 67

67
ទំនុក​ជា​បទ​ចំរៀង ដែល​បាន​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
1សូម​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ
ហើយ​ប្រទាន​ពរ​ផង
សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​ដល់​យើង​ខ្ញុំ។
–បង្អង់
2៙ ដើម្បី​ឲ្យ​មនុស្ស​លោក​បាន​ស្គាល់​ផ្លូវ​របស់​ទ្រង់
ហើយ​ឲ្យ​អស់​ទាំង​សាសន៍​ដទៃ​បាន​ស្គាល់​សេចក្ដី
សង្គ្រោះ​របស់​ទ្រង់​ដែរ
3ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់
ឲ្យ​ជន​ទាំង​អស់​សរសើរ​ដល់​ទ្រង់
4ឱ​សូម​ឲ្យ​អស់​ទាំង​នគរ​បាន​អរ​សប្បាយ
ហើយ​ច្រៀង​ដោយ​អំណរ​ចុះ
ដ្បិត​ទ្រង់​នឹង​ជំនុំ‌ជំរះ​អស់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់
ហើយ​គ្រប់‌គ្រង​អស់​ទាំង​នគរ​ដែល​នៅ​ផែនដី។ បង្អង់
5៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ជន​ទាំង‌ឡាយ​សរសើរ​ដល់​ទ្រង់
ឲ្យ​ជន​ទាំង​អស់​សរសើរ​ទ្រង់​ចុះ
6នោះ​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ
ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ
7ព្រះ‌ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​ជា​ពិត
ហើយ​អស់​ទាំង​ចុង​ផែនដី​បំផុត
នឹង​កោត‌ខ្លាច​ដល់​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 67: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល