ទំនុកដំកើង 63:1-4

ទំនុកដំកើង 63:1-4 ពគប

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់ នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួត‌ហែង ដែល​គ្មាន​ទឹក​សោះ ដើម្បី​ឲ្យ​បាន​ឃើញ​ឥទ្ធិ‌ឫទ្ធិ នឹង​សិរី‌ល្អ​របស់​ទ្រង់ ដូច​ជា​ទូលបង្គំ​បាន​ឃើញ​នៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត បបូរ​មាត់​ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ គឺ​យ៉ាង​នោះ ដែល​ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ ទូលបង្គំ​នឹង​ប្រទូល​ដៃ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់