ទំនុកដំកើង 63

63
ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​ក្នុង​កាល​ដែល​ទ្រង់​នៅ​ទី​រហោ‌ស្ថាន​ស្រុក​យូដា។
1ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ
ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត
ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់
រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់
នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួត‌ហែង
ដែល​គ្មាន​ទឹក​សោះ
2ដើម្បី​ឲ្យ​បាន​ឃើញ​ឥទ្ធិ‌ឫទ្ធិ នឹង​សិរី‌ល្អ​របស់​ទ្រង់
ដូច​ជា​ទូលបង្គំ​បាន​ឃើញ​នៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ
3ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិត
បបូរ​មាត់​ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់
4គឺ​យ៉ាង​នោះ ដែល​ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់
ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ
ទូលបង្គំ​នឹង​ប្រទូល​ដៃ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់
5នោះ​ព្រលឹង​ទូលបង្គំ​នឹង​បាន​ឆ្អែត
ដូច​ជា​បាន​បរិភោគ​ខួរ​ឆ្អឹង ហើយ​នឹង​ខ្លាញ់​ផង
មាត់​ទូលបង្គំ​ក៏​នឹង​សរសើរ​ទ្រង់ ដោយ​បបូរ​មាត់​រីក‌រាយ
6ដោយ​ទូលបង្គំ​នឹក​ដល់​ទ្រង់ នៅ​លើ​ដំណេក
ហើយ​រំពឹង​គិត​ពី​ទ្រង់ នៅ​អស់​ទាំង​យាម​យប់
7ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ជំនួយ​ដល់​ទូលបង្គំ
ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​នៅ​ក្រោម​ម្លប់​ស្លាប​ទ្រង់
8ព្រលឹង​ទូលបង្គំ​តាម​ទ្រង់​ប្រកិត
ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​ក៏​ទប់‌ទល់​ទូលបង្គំ
9តែ​អស់​អ្នក​ដែល​រក​បំផ្លាញ​ព្រលឹង​នៃ​ទូលបង្គំ
នោះ​នឹង​ចុះ​ទៅ​ក្នុង​ជំរៅ​នៃ​ផែនដី
10គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​អំណាច​ដាវ
គេ​នឹង​បាន​ជា​អាហារ​ដល់​ឆ្កែ​ព្រៃ
11តែ​ទូលបង្គំ ជា​ក្សត្រ នឹង​រីក‌រាយ​ក្នុង​ព្រះ​វិញ
អស់​អ្នក​ណា​ដែល​ស្បថ​ដោយ​នូវ​ទ្រង់
នោះ​នឹង​បាន​សរសើរ​ដោយ​អរ​សាទរ
ពី​ព្រោះ​មាត់​នៃ​ពួក​មនុស្ស​កំភូត​នឹង​ត្រូវ​បិទ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 63: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល