ទំនុកដំកើង 52
52
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង នៅវេលាដែលដូអេក ជាសាសន៍អេដំម មកទូលស្តេចសូលថា ដាវីឌបានចូលទៅក្នុងផ្ទះអ័ហ៊ីម៉ាលេក ជាសេចក្ដីបង្រៀន។
1ឱមនុស្សខ្លាំងពូកែអើយ
ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ
សេចក្ដីសប្បុរសនៃព្រះស្ថិតស្ថេរនៅជាដរាប
2ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់
ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត
3ឯងស្រឡាញ់សេចក្ដីអាក្រក់ជាជាងសេចក្ដីល្អ
នឹងការភូតភរជាជាងការសុចរិត។ –បង្អង់
4៙ ឱអណ្តាតកំភូតអើយ ឯងស្រឡាញ់គ្រប់អស់ទាំង
ពាក្យដែលនាំឲ្យវិនាសបង់
5ព្រះទ្រង់នឹងបំផ្លាញឯងអស់កល្បជានិច្ច
គឺទ្រង់នឹងចាប់យកឯងទៅ
នឹងកន្ត្រាក់ឯងចេញពីទីលំនៅ
ហើយរំលើងឯងផុតពីស្ថានរបស់មនុស្សរស់ចេញ។
–បង្អង់
6៙ មនុស្សសុចរិតនឹងឃើញដែរ ហើយនឹងកោតខ្លាច
គេនឹងសើចឡកឲ្យ ដោយពាក្យថា
7មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹង
គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរ
ហើយបានចំរើនកំឡាំង ដោយការអាក្រក់របស់ខ្លួន
8ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់ព្រះ
ខ្ញុំទុកចិត្តនឹងសេចក្ដីសប្បុរសនៃព្រះជានិច្ច
9ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាប
ដោយព្រោះទ្រង់បានសំរេចការនោះ
ហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់
ដ្បិតព្រះនាមទ្រង់ល្អវិសេស
នៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 52: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.