ទំនុកដំកើង 53

53
ទំនុក​ជា​សេចក្ដី​បង្រៀន​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ខ្លុយ។
1មនុស្ស​ល្ងង់‌ខ្លៅ​បាន​គិត​ក្នុង​ចិត្ត​ថា
គ្មាន​ព្រះ​ឡើយ
គេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់
ហើយ​បាន​ប្រព្រឹត្ត​ការ​ទុច្ចរិត​គួរ​ស្អប់​ខ្ពើម
ឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ
2ព្រះ‌ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌
ចំពោះ​ពួក​កូន​មនុស្ស
ដើម្បី​ឲ្យ​បាន​ជ្រាប​ថា
មាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិត
គឺ​ដែល​ស្វែង​រក​ព្រះ​ឬ​ទេ
3គ្រប់​គ្នា​បាន​វង្វេង​ចេញ បាន​ត្រឡប់​ទៅ​ជា
ស្មោក‌គ្រោក​ទាំង​អស់
គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង
4ឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នេះ តើ​គ្មាន​ប្រាជ្ញា​ទេ​ឬ
ជា​ពួក​អ្នក​ដែល​ស៊ី​រាស្ត្រ​អញ ដូច​ជា​ស៊ី​អាហារ
ហើយ​មិន​ដែល​អំពាវ‌នាវ​ដល់​ព្រះ​ឡើយ
5យ៉ាង​នោះ គេ​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង នៅ​កន្លែង​ដែល
ឥត​មាន​ហេតុ​គួរ​ឲ្យ​ភ័យ​ផង
ដ្បិត​ព្រះ‌ទ្រង់​បាន​កំចាត់‌កំចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែល
បោះ​ទ័ព​ទាស់​នឹង​ឯង
ឯង​បាន​ធ្វើ​ឲ្យ​គេ​អៀន‌ខ្មាស ដោយ​ព្រោះ​ព្រះ​បាន
លះ​ចោល​គេ​ហើយ
6ឱ​បើ​សិន​ជា​សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រាអែល
បាន​ចេញ​ពី​ស៊ីយ៉ូន​មក​ទៅ​អេះ
កាល​ណា​ព្រះ‌ទ្រង់​នាំ​ពួក​ឈ្លើយ​នៃ​រាស្ត្រ​ទ្រង់​មក​វិញ
នោះ​យ៉ាកុប​នឹង​អរ​សប្បាយ​ឡើង
ហើយ​អ៊ីស្រាអែល​នឹង​រីក‌រាយ​សាទរ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 53: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល