ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ កាលណាទូលបង្គំអំពាវនាវ នោះសូមទ្រង់មានបន្ទូលឆ្លើយមក វេលាណាដែលទូលបង្គំបានកើតមានសេចក្ដីចង្អៀត នោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញ ដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំ ហើយស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំផង ៙ ឱពួកមនុស្សជាតិអើយ តើឯងរាល់គ្នានឹងធ្វើឲ្យកិត្តិយសរបស់អញ ក្លាយប្រែទៅ ជាអាប់យស ដល់កាលណាទៀត តើនឹងស្រឡាញ់ការឥតប្រយោជន៍ ហើយស្វែងរក សេចក្ដីភូតភរ ដល់កាលណាទៀត។ បង្អង់ ៙ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់បានញែកមនុស្ស ដែលកោតខ្លាចដល់ទ្រង់ចេញ ទុកសំរាប់ទ្រង់ ព្រះយេហូវ៉ាទ្រង់នឹងស្តាប់ ក្នុងកាលដែលអញអំពាវនាវដល់ទ្រង់ ដូច្នេះ ចូរមានចិត្តញ័រចុះ តែកុំឲ្យធ្វើបាបឡើយ ចូររំពឹងគិតនៅក្នុងចិត្ត ក្នុងកាលដែលដេកលើដំណេក ហើយនៅស្ងៀមចុះ។ បង្អង់ ចូរថ្វាយគ្រឿងបូជានៃសេចក្ដីសុចរិត ហើយទុកចិត្តដល់ព្រះយេហូវ៉ាចុះ មានមនុស្សជាច្រើនដែលនិយាយថា តើអ្នកណានឹងសំដែងឲ្យយើងឃើញសេចក្ដីល្អ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យរស្មីនៃព្រះភក្ត្រទ្រង់ បានភ្លឺមកលើ យើងខ្ញុំរាល់គ្នា ទ្រង់បានប្រោសឲ្យចិត្តទូលបង្គំមានសេចក្ដីអំណរ លើសជាងពួកទាំងនោះ ក្នុងកាលដែលស្រូវ នឹងទឹកទំពាំងបាយជូរ របស់គេបានសំបូរផង ទូលបង្គំនឹងសំរាកកាយ ហើយដេកលក់ទៅ ដោយសេចក្ដីស្ងប់ ដ្បិតឱព្រះយេហូវ៉ាអើយ មានតែទ្រង់ទេ ដែលប្រោស ឲ្យទូលបង្គំនៅដោយសាន្តត្រាណបាន។
អាន ទំនុកដំកើង 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 4:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ