ទំនុកដំកើង 31:1-4

ទំនុកដំកើង 31:1-4 ពគប

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ពឹង​ជ្រក​ក្នុង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​ទូលបង្គំ​រួច​ជា​ប្រញាប់ សូម​ទ្រង់​ធ្វើ​ជា​ថ្មដា​មាំ‌មួន​ដល់​ទូលបង្គំ គឺ​ជា​បន្ទាយ​សំរាប់​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ​ពិត ហេតុ​នោះ សូម​ទ្រង់​នាំ ហើយ​ដំរង់​ទូលបង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ សូម​ទ្រង់​ដោះ​ទូលបង្គំ​ចេញ​ពី​អន្ទាក់ ដែល​គេ​បាន​ដាក់ ដោយ​លួច​លាក់ ដើម្បី​នឹង​ចាប់​ទូលបង្គំ ដ្បិត​ទ្រង់​ជា​ទី​ពឹង​របស់​ទូលបង្គំ​ហើយ