ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអំពាវនាវដល់ទ្រង់ ឱថ្មដាទូលបង្គំអើយ សូមកុំព្រងើយចំពោះទូលបង្គំឡើយ បើទ្រង់នៅតែស្ងៀមនឹងទូលបង្គំ នោះក្រែងទូលបង្គំនឹងបានដូចជាអស់អ្នកដែលចុះទៅក្នុងរណ្តៅ សូមស្តាប់សំឡេងដែលទូលបង្គំទូលអង្វរ ក្នុងកាល ដែលទូលបង្គំអំពាវនាវដល់ទ្រង់ គឺក្នុងកាលដែលទូលបង្គំប្រទូលដៃទៅឯ ទីបរិសុទ្ធរបស់ទ្រង់ សូមកុំទាញទូលបង្គំទៅជាមួយនឹងមនុស្សអាក្រក់ ឬជាមួយនឹងមនុស្សដែលប្រព្រឹត្តការទុច្ចរិត ជាអ្នកដែលពោលពាក្យដោយមេត្រីនឹងអ្នកជិតខាង តែមានគំនិតកាចអាក្រក់នៅក្នុងចិត្តវិញ នោះឡើយ សូមសងគេតាមការដែលគេធ្វើ ហើយតាមសេចក្ដីអាក្រក់នៃអំពើដែលគេប្រព្រឹត្តនោះ សូមសងគេតាមស្នាដៃរបស់គេ ហើយតបឲ្យសំណំនឹងទោសរបស់គេ ដ្បិតគេមិនយកចិត្តទុកដាក់នឹងការនៃព្រះយេហូវ៉ា ឬនឹងស្នាដៃនៃព្រះហស្តទ្រង់នោះឡើយ ទ្រង់មិនស្អាងគេឡើងទេ គឺនឹងរំលំគេទៅវិញ។ ៙ សូមលើកសរសើរដល់ព្រះយេហូវ៉ា ពីព្រោះទ្រង់បានឮសំឡេងដែលខ្ញុំទូលអង្វរ ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទីមាំមួន សំរាប់នឹងជួយសង្គ្រោះ ដល់ពួកអ្នក ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយប្រទានពរដល់មរដកនៃទ្រង់ សូមធ្វើជាអ្នកគង្វាលដល់គេ ព្រមទាំងបីទ្រគេជាដរាបតទៅ។
អាន ទំនុកដំកើង 28
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 28:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ