ទំនុកដំកើង 148

148
1ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា
ពី​លើ​ស្ថាន‌សួគ៌
ចូរ​សរសើរ​ដល់​ទ្រង់​នៅ​អស់​ទាំង​ទី​ដ៏​ខ្ពស់
2អស់​ទាំង​ទេវតា​នៃ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់
អស់​ទាំង​ពួក​ពល‌បរិវារ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ
3ព្រះ‌អាទិត្យ នឹង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​ដល់​ទ្រង់
អស់​ទាំង​ផ្កាយ​ដែល​ភ្លឺ​អើយ ចូរ​សរសើរ​ដល់​ទ្រង់
4ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​អើយ
ចូរ​សរសើរ​ដល់​ទ្រង់​ចុះ
ហើយ​ឯង​ដែរ អស់​ទាំង​ទឹក​ដែល​នៅ​ពី​លើ​មេឃ
ទៅ​ទៀត​នោះ
5គួរ​ឲ្យ​គ្រប់​គ្នា​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
ដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់
ហើយ​របស់​ទាំង​នោះ​បាន​កើត​មក
6ទ្រង់​បាន​តាំង​របស់​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច
ទ្រង់​បាន​ដាក់​ច្បាប់​ហើយ ជា​ច្បាប់
ដែល​របស់​ទាំង​នោះ​នឹង​មិន​ប្រព្រឹត្ត​រំលង​ឡើយ
7ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ផែនដី​ដែរ
នែ អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ
នឹង​ទី​ជំរៅ​ទាំង​ប៉ុន្មាន
8អស់​ទាំង​ភ្លើង នឹង​ព្រិល ហិមៈ នឹង​ចំហាយ​ទឹក
ទាំង​ខ្យល់​ព្យុះ ដែល​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់
9ព្រម​ទាំង​ភ្នំ​ធំ​តូច​ទាំង​អស់
ដើម​ឈើ​ដែល​មាន​ផ្លែ នឹង​ដើម​តាត្រៅ​ទាំង​ប៉ុន្មាន
10គ្រប់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក សត្វ​លូន​វារ
នឹង​សត្វ​ស្លាប
11អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​បណ្តាជន​ទាំង‌ឡាយ
ពួក​អ្នក​ធំៗ នឹង​ពួក​ចៅ‌ក្រម​នៅ​ផែនដី
12ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ
ទាំង​ចាស់​ទាំង​ក្មេង​អើយ
13ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ចុះ
ដ្បិត​មាន​តែ​ព្រះ‌នាម​ទ្រង់​១ដែល​ខ្ពស់​ប្រសើរ
សិរី‌ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត
14ទ្រង់​បាន​លើក​ស្នែង​របស់​រាស្ត្រ​ទ្រង់​ឡើង
ទ្រង់​ជា​ទី​សរសើរ​នៃ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់
គឺ​របស់​ជន‌ជាតិ​អ៊ីស្រាអែល
ជា​សាសន៍​ដែល​នៅ​ជិត‌ដិត​នឹង​ទ្រង់
ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 148: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល