ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី ព្រះយេហូវ៉ាទ្រង់កំពុងតែសង់ក្រុងយេរូសាឡិមឡើង ទ្រង់កំពុងតែប្រមូលពួកសាសន៍អ៊ីស្រាអែល ដែលត្រូវបំបរទៅជាឈ្លើយ មកវិញ ទ្រង់ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់ ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ ហើយមានឫទ្ធានុភាពក្រៃលែង ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
អាន ទំនុកដំកើង 147
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 147:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ