ទំនុកដំកើង 14

14
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
1មនុស្ស​ល្ងង់​ខ្លៅ​តែង​គិត​ក្នុង​ចិត្ត​ថា គ្មាន​ព្រះ​ទេ
គេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់
គេ​បាន​ប្រព្រឹត្ត​ការ​ដែល​គួរ​ស្អប់​ខ្ពើម
ឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ
2ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌
ចំពោះ​ពួក​កូន​មនុស្ស
ដើម្បី​ឲ្យ​បាន​ជ្រាប​ថា មាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិត
ស្វែង​រក​ព្រះ​ឬ​ទេ
3តែ​គ្រប់​គ្នា​បាន​វង្វេង​ចេញ បាន​ត្រឡប់​ទៅ
ជា​ស្មោក‌គ្រោក​ទាំង​អស់
គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ
សូម្បី​តែ​១​ក៏​គ្មាន​ផង
4ឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត​ដូច្នេះ
តើ​គ្មាន​ប្រាជ្ញា​ទេ​ឬ​អី
ជា​ពួក​អ្នក​ដែល​ស៊ី​រាស្ត្រ​អញ ដូច​ជា​ស៊ី​អាហារ
ហើយ​មិន​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ
5យ៉ាង​នោះ គេ​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង
ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​នឹង​ដំណ​មនុស្ស​សុចរិត
6ឯ​ឯង​រាល់​គ្នា បាន​បន្ទច់​គំនិត​នៃ​មនុស្ស​ក្រីក្រ
ឲ្យ​មាន​សេចក្ដី​ខ្មាស
ពី​ព្រោះ​គេ​បាន​ពឹង​ផ្អែក​ដល់​ព្រះ‌យេហូវ៉ា
7ឱ​បើ​សិន​ជា​សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រាអែល
បាន​ចេញ​ពី​ស៊ីយ៉ូន​មក​ទៅ​អេះ
ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​នាំ​ពួក​ឈ្លើយ
នៃ​រាស្ត្រ​ទ្រង់​មក​វិញ
នោះ​យ៉ាកុប​នឹង​អរ​សប្បាយ​ឡើង ហើយ​អ៊ីស្រាអែល
នឹង​រីក‌រាយ​សាទរ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 14: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល