ចូរសរសើរដល់ព្រះយេហូវ៉ា ឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បតទៅ ចាប់តាំងពីទីថ្ងៃរះរហូតដល់ទីថ្ងៃលិច នោះព្រះនាមព្រះយេហូវ៉ាគួរសរសើរ ព្រះយេហូវ៉ាទ្រង់ស្ថិតនៅទីខ្ពស់លើគ្រប់ទាំងសាសន៍ ហើយសិរីល្អនៃទ្រង់ក៏ខ្ពស់ជាងផ្ទៃមេឃ តើមានអ្នកឯណាឲ្យដូចជាព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ជាព្រះដែលគង់នៅស្ថានដ៏ខ្ពស់នោះ ទ្រង់ឱនព្រះនេត្រ ដើម្បីទតមើលផ្ទៃមេឃ នឹងផែនដី ទ្រង់លើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកំសត់ទុគ៌តចេញពីគំនរសំរាម ដើម្បីនឹងតាំងឲ្យគេអង្គុយជាមួយនឹងពួកអ្នកធំ គឺជាមួយនឹងពួកអ្នកធំនៃរាស្ត្រទ្រង់ ទ្រង់ក៏ប្រោសឲ្យស្រីអារបានផ្ទះសំបែង ហើយឲ្យមានកូនដោយរីករាយវិញ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
អាន ទំនុកដំកើង 113
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 113:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ