ឯពួកកូនស្រីស្លូផិហាត ដែលជាកូនហេភើរៗជាកូនកាឡាតៗជាកូនម៉ាគារៗ ជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួម៉ាន៉ាសេ ដែលគេជាកូនចៅយ៉ូសែប ឯកូនស្រីរបស់គាត់ទាំងនោះមានឈ្មោះដូច្នេះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១ គេក៏នាំគ្នាចូលមកឈរនៅចំពោះមុខម៉ូសេ នឹងអេលាសារដ៏ជាសង្ឃ ហើយនៅមុខអស់អ្នក ដែលជាកំពូលលើពួកជំនុំ ត្រង់មាត់ទ្វារត្រសាលជំនុំ ជំរាបថា ឪពុកយើងខ្ញុំបានស្លាប់ទៅ នៅទីរហោស្ថាន គាត់មិនមែនជាពួកកូរេដែលលើកគ្នាទាស់នឹងព្រះយេហូវ៉ានោះទេ គឺគាត់បានស្លាប់ដោយព្រោះតែបាបរបស់ខ្លួនវិញ ហើយគាត់គ្មានកូនប្រុសសោះ ហេតុអ្វីបានជាត្រូវឲ្យឈ្មោះឪពុកយើងខ្ញុំ បាត់ចេញពីពួកគ្រួគាត់ទៅ ដោយព្រោះតែគ្មានកូនប្រុសដូច្នេះ ហេតុនេះ សូមឲ្យយើងខ្ញុំបានកេរអាករ នៅជាមួយនឹងបងប្អូនរបស់ឪពុកយើងខ្ញុំផង នោះម៉ូសេក៏នាំយករឿងគេទៅទូលដល់ព្រះយេហូវ៉ា។ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ពួកកូនស្រីស្លូផិហាតបាននិយាយត្រូវ ដូច្នេះត្រូវចែកឲ្យគេមានកេរ្តិ៍អាករនៅជាមួយនឹងពួកបងប្អូនរបស់ឪពុកគេផង ត្រូវឲ្យគេបានមរដករបស់ឪពុកគេចុះ ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដែរថា បើអ្នកណាស្លាប់ទៅឥតមានកូនប្រុស នោះត្រូវឲ្យឯងរាល់គ្នាចែកមរដករបស់អ្នកនោះដល់កូនស្រីគេទៅ បើគ្មានកូនស្រីទេ នោះត្រូវឲ្យមរដកគេដល់បងប្អូនបង្កើត បើគ្មានបងប្អូនបង្កើត នោះត្រូវឲ្យមរដកដល់បងប្អូនរបស់ឪពុកគេ តែបើឪពុកគ្មានបងប្អូន នោះត្រូវឲ្យមរដកគេទៅអ្នកជិតដិតជាងក្នុងគ្រួគេ ឲ្យអ្នកនោះស៊ីវិញ សេចក្ដីនេះត្រូវទុកជាច្បាប់បញ្ញត្តដល់ពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
អាន ជនគណនា 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 27:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ