ពួកផារិស៊ីទូលទ្រង់ថា មើល ហេតុអ្វីបានជាគេធ្វើការដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកដូច្នេះ ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ព្រមទាំងពួកអ្នកនៅជាមួយផង ក្នុងកាលដែលគេត្រូវការ ហើយឃ្លានទេឬអី គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសំដេចសង្ឃ ហើយបានសោយនំបុ័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ រួចទ្រង់មានបន្ទូលទៅពួកផារិស៊ីថា ថ្ងៃឈប់សំរាកបានតាំងសំរាប់ឲ្យមនុស្ស មិនមែនជាមនុស្សសំរាប់ថ្ងៃឈប់សំរាកទេ ដូច្នេះ កូនមនុស្សជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ។
អាន ម៉ាកុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 2:24-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ