ម៉ាកុស 15:42-47

ម៉ាកុស 15:42-47 ពគប

មាន​ម្នាក់​ឈ្មោះ​យ៉ូសែប​នៅ​ស្រុក​អើរី‌ម៉ាថេ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​ក្រុម‌ជំនុំ ជា​អ្នក​រង់​ចាំ​នគរ​ព្រះ​ដែរ អ្នក​នោះ​បាន​មក​ដល់ ក៏​ចូល​ទៅ​ឯ​លោក​ពីឡាត់ ដោយ​ចិត្ត​ក្លាហាន សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ ដោយ​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ គឺ​ជា​ថ្ងៃ​មុន​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏​ល្ងាច​ណាស់​ផង ឯ​លោក​ពីឡាត់ មាន​សេចក្ដី​ឆ្ងល់​ពី​ទ្រង់ ដែល​សុគត​ជា​ឆាប់​ម៉្លេះ ក៏​ហៅ​មេ​ទ័ព​មក​សួរ​បញ្ជាក់ បើ​ទ្រង់​សុគត​ជា​យូរ​មក​ហើយ ឬ​ដូច​ម្តេច កាល​មេ​ទ័ព​បាន​ជំរាប​ឲ្យ​លោក​ជ្រាប​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​ព្រះ‌សព​ដល់​យ៉ូសែប គាត់​ក៏​ទិញ​សំពត់​ទេស‌ឯក រួច​ដាក់​ព្រះ‌សព​ទ្រង់​ចុះ​មក រុំ​នឹង​សំពត់​នោះ នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​១​មក សន្ធប់​ខ្ទប់​មាត់​ផ្នូរ​ជិត ឯ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នឹង​ម៉ារា ជា​ម្តាយ​យ៉ូសេ គេ​ក៏​ឃើញ​កន្លែង​ដែល​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ។

អាន ម៉ាកុស 15

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 15:42-47