មីកា 6:8-15

មីកា 6:8-15 ពគប

ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច បើ​មិន​មែន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​សុភាព​រាប‌ទាបប៉ុណ្ណោះ។ ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុង ហើយ​មនុស្ស​ណា​ដែល​មាន​ប្រាជ្ញា នឹង​ឃើញ​ព្រះ‌នាម​ទ្រង់ ចូរ​ស្តាប់​តាម​ដំបង នឹង​តាម​ព្រះ‌អង្គ ដែល​បាន​ដំរូវ​ឲ្យ​មក​ផង តើ​នៅ​តែ​មាន​ទ្រព្យ​សម្បត្តិ ជា​ផល​នៃ​ការ​អាក្រក់​នៅ​ក្នុង​ផ្ទះ​មនុស្ស​អាក្រក់ នឹង​រង្វាល់​ឆ‌កោង ដែល​ជា​ទី​គួរ​ស្អប់‌ខ្ពើម​ឬ​អី តើ​ត្រូវ​ឲ្យ​អញ​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ ចំពោះ​ជញ្ជីង​ដែល​អាក្រក់ នឹង​ថង់​ពេញ​ដោយ​កូន​ជញ្ជីង​ឆ‌កោង​ឬ ដ្បិត​មនុស្ស​អ្នក​មាន​នៅ​ក្នុង​ទី​ក្រុង គេ​ពេញ​ដោយ​អំពើ​ច្រឡោត ហើយ​ពួក​អ្នក​អាស្រ័យ​នៅ​ក្នុង​ក្រុង គេ​ពោល​កុហក​ទទេ អណ្តាត​នៅ​ក្នុង​មាត់​គេ​ក៏​ជា​គ្រឿង​ឆ‌បោក​ដែរ ហេតុ​នោះ អញ​បាន​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ខូច​បង់ ព្រោះ​អំពើ​បាប​របស់​ឯង ឯង​នឹង​ស៊ី​តែ​មិន​បាន​ឆ្អែត​ទេ សេចក្ដី​ស្រេក​ឃ្លាន​នឹង​នៅ​កណ្តាល​ឯង ឯង​នឹង​សន្សំ​ទុក តែ​មិន​គង់​នៅ​ទេ ឯ​របស់​អ្វី​ដែល​ឯង​ទុក​បាន នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​វិញ ឯង​នឹង​សាប‌ព្រោះ​ទៅ តែ​មិន​បាន​ច្រូត​កាត់​ឡើយ ឯង​នឹង​ជាន់​ផ្លែ​អូលីវ តែ​មិន​បាន​ប្រេង​សំរាប់​លាប​ខ្លួន​ទេ ក៏​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​សោះ

អាន មីកា 6