មីកា 1:9-16

មីកា 1:9-16 ពគប

ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​នឹង​មើល​មិន​ជា​ឡើយ ពី​ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។ កុំ​ឲ្យ​ថ្លែង​ប្រាប់​រឿង​នេះ​នៅ​ក្រុង​កាថ​ឡើយ ក៏​កុំ​ឲ្យ​យំ​ឲ្យ​សោះ ចូរ​ឲ្យ​ឯង​ននៀល​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ត្រង់​បេតលេ-អាប្រា​ចុះ ឱ​ពួក​អ្នក​ក្រុង​សាភា​អើយ ចូរ​ដើរ​បង្ហួស​ទៅ ដោយ​ខ្លួន​អាក្រាត ហើយ​មាន​សេចក្ដី​ខ្មាស​ចុះ ពួក​អ្នក​នៅ​ត្រង់​ស្អាណាន មិន​បាន​ចេញ​មក​សោះ ការ​យំ​សោក​នឹង​បេត-អេត‌សែល នឹង​ដក​ទី​ពឹង​របស់​ឯង​រាល់​គ្នា​ចេញ ដ្បិត​ពួក​អ្នក​នៅ​ម៉ារូត​ទន្ទឹង​ចាំ​សេចក្ដី​ល្អ ពី​ព្រោះ​សេចក្ដី​អាក្រក់​បាន​ចុះ​ពី​ព្រះ‌យេហូវ៉ា មក​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ហើយ ឱ​ពួក​អ្នក​នៅ​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​ដោយ​សេះ​យ៉ាង​លឿន ឯង​ជា​ដើម​ចម​នៃ​អំពើ​បាប​ដល់​កូន​ស្រី​ស៊ីយ៉ូន ដ្បិត​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ពួក​អ៊ីស្រាអែល​បាន​ឃើញ​មាន​នៅ​ក្នុង​ឯង ដូច្នេះ ឯង​នឹង​លះ‌លែង​ក្រុង​ម៉ូរ៉ា‌ស៊ីត-កាថ​បង់ ឯ​ផ្ទះ​អាក់‌ស៊ីប​ទាំង​ប៉ុន្មាន​នោះ​នឹង​បាន​នៅ​ជា​សេចក្ដី​កំភូត ដល់​ពួក​ស្តេច​អ៊ីស្រាអែល ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​១​ដង​ទៀត អញ​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រាអែល​នឹង​មក​ដល់​អាឌូឡាម ចូរ​កោរ​រំលីង​នៅ​កំពូល​ក្បាល ហើយ​កាត់​សក់​ចុះ ដោយ​ព្រោះ​កូន​ចៅ​ជា​ទី​គាប់​ចិត្ត​របស់​ឯង ចូរ​ពង្រីក​កន្លែង​កោរ​រំលីង​នោះ​ឲ្យ​ធំ​ឡើង​ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​វា​រាល់​គ្នា​បាន​ព្រាត់‌ប្រាស​ចាក​ចេញ​ពី​ឯង​ទៅ​ជា​ឈ្លើយ​អស់​ហើយ។

អាន មីកា 1