មីកា 1:6-8

មីកា 1:6-8 ពគប

ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​សាម៉ារី​បាន​ដូច​ជា​គំនរ​នៅ​ទី​វាល ជា​កន្លែង​សំរាប់​ធ្វើ​ចំការ​ទំពាំង‌បាយ‌ជូរ អញ​នឹង​ចាក់​ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​ទៅ​ក្នុង​ច្រក​ភ្នំ ហើយ​នឹង​បើក​ឲ្យ​ឃើញ​ឫស​ជញ្ជាំង នោះ​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី​ទៅ ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង អញ​នឹង​បំផ្លាញ​អស់​ទាំង​របស់​គេ​បង់ ពី​ព្រោះ​គេ​បាន​សន្សំ​អស់​ទាំង​រូប​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង ហើយ​វា​នឹង​ត្រូវ​ត្រឡប់​ជា​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង​វិញ​ទៀត។ ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោយ​សោក ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​កាយ​អាក្រាត ខ្ញុំ​នឹង​ស្រែក​លូ​ដូច​ជា​ស្វាន ហើយ​នឹង​យំ​រងំ​ដូច​ជា​អូសទ្រីច

អាន មីកា 1