ម្នាលជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី នឹងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ពីព្រះវិហារបរិសុទ្ធរបស់ទ្រង់ ដ្បិតមើល ព្រះយេហូវ៉ា ទ្រង់កំពុងយាងចេញពីទីកន្លែងរបស់ទ្រង់ ក៏នឹងយាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ អស់ទាំងភ្នំនឹងរលាយពីក្រោមទ្រង់ទៅ ឯច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប នឹងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី តើមិនមែនជាក្រុងសាម៉ារីទេឬអ្វី ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី តើមិនមែនជាក្រុងយេរូសាឡិមទេឬអី
អាន មីកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 1:2-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ