តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន ហើយទោះបើពួកអេដំម គេពោលថា យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ គង់តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា គេនឹងសង់ឡើងវិញ តែអញនឹងរំលំចុះទៀត នោះមនុស្សនឹងហៅគេថា ជាព្រំស្រុកនៃសេចក្ដីអាក្រក់ ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប ភ្នែកឯងរាល់គ្នានឹងឃើញដែរ ហើយឯងនឹងពោលថា សូមឲ្យព្រះយេហូវ៉ាបានដំកើងឡើង ក្រៅពីព្រំស្រុកអ៊ីស្រាអែលទៅទៀត។ ឯកូន នោះរមែងគោរពដល់ឪពុក ហើយបាវបំរើក៏កោតខ្លាចដល់ចៅហ្វាយ ដូច្នេះ បើអញជាឪពុក នោះតើសេចក្ដីគោរពដល់អញនៅឯណា ហើយបើអញជាចៅហ្វាយ តើសេចក្ដីគោរពដល់អញនៅឯណា នេះគឺជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដល់ឯងរាល់គ្នា ជាពួកសង្ឃដែលមើលងាយឈ្មោះអញ តែឯងថាយើងរាល់គ្នាមានមើលងាយដល់ព្រះនាមទ្រង់ឯណា គឺឯងរាល់គ្នាថ្វាយនំបុ័ង ដែលមិនបរិសុទ្ធនៅលើអាសនារបស់អញ ឯងរាល់គ្នាក៏ពោលថា តើយើងបានបង្អាប់ដល់ទ្រង់ឯណា គឺដោយឯងរាល់គ្នាថា តុនៃព្រះយេហូវ៉ាគួរមើលងាយ ហើយកាលណាឯងរាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ ហើយកាលណាឯងរាល់គ្នាថ្វាយសត្វខ្ញើច នឹងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ ចូរជូនដល់ចៅហ្វាយឯងលមើល បើលោកសុខចិត្តនឹងឯង ឬយ៉ាងណា ឬបើលោកនឹងទទួលឯងឬទេ
អាន ម៉ាឡាគី 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 1:3-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ